ខាងក្រោមនេះគឺជារបៀបតម្លើងក្តារចុចខ្មែរ
និងពុម្ពអក្សរខ្មែរយ៉ាងងាយស្រួល
ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចដំឡើងបានដោយជោគជ័យទាំងអស់
គ្នា។
តម្រូវការ
- iPhone, iPad និង iPod Touch 5th ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 រឺកី 7.1.1
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
- iPhone រឺ iPad ភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណែត
របៀបតម្លើង
- ចូលទៅកាន់កម្មវិធី Cydia រួចហើយចុចលើពាក្យ Source នៅជួរខាងក្រោម > ចុចលើពាក្យ Edit > Add និងវាយពាក្យ “ elunchen.com/cydia “ និងចុចលើពាក្យ Add Source រួចចាំមួយភ្លែត
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន ស្វែងរក រួចវាយពាក្យ “ iOS 7.1.x “ នោះអ្នកនឹងឃើញមានលទ្ធផលចំនួនបួន។
- សូមចុចលើ iOS 7.1.x khmer fonts ហើយចុច Install រួចចុច Restart
- ចូលកម្មវិធី Cydia ដដែល រួចស្វែងរកពាក្យ “ iOS 7.1.x iPhone keyboard “ និងតម្លើង ប៉ុន្តែបើអ្នកប្រើ iPhone តែបើប្រើ iPad វិញ សូមតម្លើង iOS 7.1.x iPad Keybard
- បន្ទាប់ពីតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះហើយ សូមចូលទៅកាន់ Setting > General > keyboard > Keyboards > ចុចលើ Add news ហើយអូសទៅក្រោម និងចុចលើពាក្យ ក្តារចុចខ្មែរជាការស្រេច
សូមរីករាយក្នុងការប្រើប្រាស់
ហើយយើងក៏សូមបញ្ជាក់ផងដែរថា ពុម្ពអក្សរខ្មែរ និងក្តារចុចនេះ
គឺជារបស់បណ្តោះអាសន្នតែប៉ុណ្ណោះ
ពោលវានៅមានចំណុចខ្វះខាតមួយចំនួននៅឡើយទេ។
ប៉ុន្តែបន្ទាប់ពីយើងបានធ្វើតេស្តសាកល្បងហើយ យើងសង្កេតឃើញថា
វាអាចដំណើរការបានស្រួលដែរ មិនចោទជាបញ្ហាច្រើននោះទេ។
No comments:
Post a Comment